សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


30 November, 2020

ក្រសួងវប្បធម៌ ជូនដំណឹងពីការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការបិទដំណើរការនេះ ដោយមើលឃើញ ពីផលប៉ះពាល់ នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩ និងចៀសវាង ការឆ្លងរីករាលដាលក្នុងសហគមន៍។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ»

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖


29 November, 2020

ភាពតានតឹងរវាងចិននិងតៃវ៉ាន់ កំពុងឈានដល់កម្រិតខ្ពស់បំផុត?

ចំនួនអ្នកទស្សនា: Views


 (តៃប៉ិ)៖ នៅលើបណ្តោយឆ្នេរនៃកោះ Kinmen របស់តៃវ៉ាន់ គេសង្កេតឃើញអន្ទាក់រថក្រោះជាច្រើន ដែលជាការក្រើនរំឮកថា តៃវ៉ាន់រស់នៅក្រោមការគំរាមកំហែងជាប់ជានិច្ចនៃការលើកកម្លាំងទ័ពឈ្លានពានពី

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមការងារបច្ចេកទេស ឱ្យសហការគ្នាជិតស្និទ្ធ និងមានទិសដៅតែមួយ ដើម្បីផ្លូវ ៣៨ខ្សែនៅសៀមរាប បញ្ចប់តាមផែនការ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួងសាងសង់

ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប បានក្រើនរំលឹកដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវនៅខេត្តសៀមរាបទាំង៣៨ខ្សែ សហការគ្នាឱ្យបានជិតស្និទ្ធ មានជំហររឹងមាំ និងទិសដៅតែមួយ ដើម្បីបញ្ចប់ការសាងសង់ផ្លូវតាមផែនការ និងមានគុណភាពរឹងមាំ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារបច្ចេកសាងសង់ផ្លូវទាំង៣៨ខ្សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។

គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែននគរូបនីយកម្ម និង សំណង់ ចំនួន៩ ត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប ដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំស្របតាមស្តង់ដារបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក្ខនោះ។ ក្រុមការងារបច្ចេកទេសទាំង៩នេះ រួមមាន៖
១៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្ត ដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់
២៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ ខ្សែ អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុន សែន ខេត្តសៀមរាប
៣៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប
៤៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់
៥៖ ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ
៦៖ ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប
៧៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង ៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
៨៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារ កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំ ដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ
៩៖ ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសសាងសង់ផ្លូវនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីលើនោះ ត្រូវចុះត្រួតពិនិត្យតាមដានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស។

«ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ដើម្បីធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ ដែលបានកំណត់ និងត្រូវធ្វើការរាយការណ៍ជាប្រចាំជូនក្រុមការងារ ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជូនទៅគណៈកម្មការអន្តរក្រសួងផងដែរ»។ នេះជាការណែនាំបន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ប្រសិនបើអង្គភាពអនុវត្តគម្រោងសាងសង់ណាមួយ មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា សៀវភៅបន្ទុក ប្លង់គោល ប្លង់លម្អិត និងបច្ចេកទេសសាងសង់ពាក់ព័ន្ធ ឱ្យបានម៉ឹងម៉ាត់ នោះទេ ក្រុមការងារនឹងមិនអនុញ្ញាតបន្តនីតិវិធីដើម្បីធ្វើការទូទាត់ប្រាក់ជាដាច់ខាត»។

សូមបញ្ជាក់ តាមរយៈការសិក្សាលម្អិតរចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្នុងខេត្តក្រុងសៀមរាប ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖
ប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ
ប្រភេទទី២៖ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រពីលើ
ប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវ សាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ៕


ក្រសួងអប់រំ នៅតែរក្សាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ស្អែកនេះ

ចំនួនអ្នកទស្សនា: Views


លោក រស់ សុវាចា បានបញ្ជាក់ថា ការប្រឡងឌីប្លូម នៅថ្ងៃស្អែកនេះ ក្រសួងអប់រំ ធ្វើការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាល និងសុវត្ថិភាពសុខាភាព នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រឡងឌីប្លូមស្អែកនេះ ធ្វើតាមការគ្រោងទុកដោយប្រតិបត្តិវិធានការសុខាភិបាលខ្ជាប់ខ្ជួន ដូចមានចែង ក្នុង SoP របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃ០៤ សីហា ២០២០។ គ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាល នៃការប្រឡងឌីប្លូមដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់»

លោកបន្តថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃស្អែកនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង០៣ សីហា ២០២០រួចហើយ។

សូមជម្រាបថា កន្លងមកដោយសារកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតសាលាឯកជន រៀបចំការប្រឡងឌីប្លូម សម័យប្រឡង ០៣ សីហា ២០២០ ដែលមានសាលាឯកជនជាអ្នករៀបចំការប្រឡងនៅតាម ១៣ ខេត្ត-រាជធានី រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងភ្នំពេញ ដោយមានបេក្ខជន ចុះឈ្មោះប្រឡង ៨១០៣នាក់ (នារី ៤០៣៦នាក់) ក្នុងនោះបានមកប្រឡង ៨០១៦នាក់ (នារី ៣៩៩៩នាក់)។ ភាគរយបេក្ខជនប្រឡងជាប់សរុប ៩៨.៨១% (នារី៩៩.៤០%)៕


28 November, 2020

China's first self-developed nuclear reactor goes live

ចំនួនអ្នកទស្សនា: Views

 

 


 BEIJING: China has launched the first self-developed nuclear reactor, the Hualong One.  This is according to the release by CNA on Saturday evening, November 28, 2020.


 China's nuclear reactor is a major first step in reducing China's reliance on the West for energy security and other complex technologies.


According to the China National Nuclear Cooperation (CNNC), the Hualong One nuclear reactor has been in operation since Friday, generating 10,000 kilowatt-hours of electricity a year.  It is also in line with China's commitment to reduce CO2 emissions to 8.16 billion tons.



 Foreign nuclear power plants supplied less than 5 percent of China's total energy consumption in 2019.  Hualong One is a new step that allows China to break the monopoly of foreign nuclear companies and aims to reduce its carbon emissions.