សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


02 December, 2020

ក្រោយចុះចតជោគជ័យ យាន Chang'e-5 របស់ចិន ចាប់ផ្តើមប្រមូលយកគំរូតាងពីលើផ្ទៃព្រះច័ន្ទ ដើម្បីត្រៀមយកមកផែនដីវិញ

ចំនួនអ្នកទស្សនា: Views



(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសចិន CNSA បានប្រកាសនាថ្ងៃពុធនេះថា បេសកកម្ម Chang'e-5 របស់ចិន បានចាប់ផ្តើមការប្រមូលយកគំរូតាង (កម្ទេចដីឬថ្ម) ពីលើផ្ទៃព្រះច័ន្ទហើយ បន្ទាប់ពីចុះចតនៅទីនោះដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារ CNSA បានប្រាប់ថា យានចុះចតរបស់បេសកកម្ម Chang'e-5 បានធ្វើការខួងនិងប្រមូលយកគំរូតាងពីក្នុងផ្ទៃព្រះច័ន្ទ កាលពីវេលា០៤៖៥៣នាទីទាបភ្លឺថ្ងៃពុធនេះ ហើយអ្វីៗបានប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់រហូតមកទល់ពេលនេះ។ វាបានចុះចតនៅកន្លែងទីទួលមួយហៅថា រ៉ាមឃើ (Rumker) ស្ថិតក្នុងតំបន់អូសិនណឹស ប្រូសែលឡារ៉ាម (Oceanus Procellarum) ដែលនៅភាគពាយព្យនៃចំហៀងផ្ទៃព្រះច័ន្ទ ដែលបែរមករកផែនដីជាប់ជានិច្ច ហៅថា Near Side ផ្ទុយពីចំហៀងម្ខាងទៀតហៅថា Far Side ឬ Dark Side។

គួរបញ្ជាក់ថា បេសកកម្មនេះប្រើប្រាស់វិធីសាស្រ្តពីរបែប ដើម្បីប្រមូលយកគំរូតាងពីផ្ទៃព្រះច័ន្ទ រួមមានការខួបយកពីខាងក្នុងដី និងការប្រមូលគំរូតាងដែលនៅលើផ្ទៃដីផ្ទាល់ តាមរយៈដៃយន្តមួយ។ ដើម្បីបញ្ជូនមកកាន់ផែនដីវិញ យានសម្រាប់ហោះឡើងហៅថា Ascender ដែលបានចុះទៅជាមួយយានចុះចតដែលហៅថា Lander នឹងនាំយកគំរូតាងទាំងនោះឡើងទៅឲ្យយានជាផ្កាយរណបហៅថា Orbiter ដែលនៅរង់ចាំក្នុងទីអវកាស។ ចុងបញ្ចប់ យាន Orbiter នឹងផ្ទេរយកគំរូតាងមកកាន់ខ្លួន ហើយធ្វើដំណើរឆ្ពោះមកផែនដី រួចទម្លាក់គំរូតាងចុះមក តាមរយៈយានមួយផ្សេងទៀតហៅថា Return Capsule។ នេះជាបេសកកម្មដំបូងបំផុតសម្រាប់ប្រទេសចិន នៃការទៅប្រមូលយកគំរូតាងពីទីឋានដទៃមកកាន់ផែនដីវិញ៕


01 December, 2020

ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ

ចំនួនអ្នកទស្សនា: Views


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ មានដូចខាងក្រោម៖

កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០១៨-២០២២)។

កិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើមធ្យោបាយ និងវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមានលទ្ឋភាពបង្កើនកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតសកល ព្រមទាំងពង្រឹងថែមទៀត នូវភាពជាដៃគូដែលមានស្រាប់។

បណ្តាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះមជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកាចំនួន ២០លានអឺរ៉ូ ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតនៅអាស៉ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។

បណ្តាប្រទេសសមាជិកអាស៊ានក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដសាកល (COVAX) ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។

កិច្ចប្រជុំបានប្តេជ្ញាបង្កើតក្របខណ្ឌជាក់ស្តែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំការសម្រេចបានដ៏ឆាប់នូវកិច្ចព្រមព្រៀងនេះ។

កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ឋភាពធ្វើសំយោគរវាង «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី «ការតភ្ជាប់អឺរ៉ុបនិងអាស៉ី»។ កិច្ចប្រជុំ ក៏បានឯកភាពគ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយសារជំងឺនេះ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះគំនិតផ្តួចផ្តើមបច្ចុប្បន្នទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត។

សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលលោកជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំថែមទៀត។

លោកបានស្វាគមន៍ការលើកកម្រិតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះនឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមកនាពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖


ដ្រូនកាន់តែក្លាយជាអាវុធដ៏គ្រោះថ្នាក់! អឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិក «អភិវឌ្ឍអាវុធប្រឆាំងយន្តហោះដ្រូន»

ចំនួនអ្នកទស្សនា: Views

 


របាយការណ៍ខាងលើរបស់ទីភ្នាក់ងារការពារជាតិអឺរ៉ុប បានបញ្ជាក់ទៀតថា ជម្លោះកាលពីពេលថ្មីៗនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ខូកាស៊ូស (Caucasus ជាតំបន់ចន្លោះសមុទ្រខ្មៅ និងឈូងសមុទ្រពែក្ស) បានបញ្ជាក់យ៉ាងច្បាស់ពីភាពគ្រោះថ្នាក់ នៃយន្ដហោះដ្រូន ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងសមរភូមិប្រយុទ្ធ ហើយដែលនេះចាំបាច់តម្រូវឱ្យអាមេរិក និងសហភាពអឺរ៉ុបអភិវឌ្ឍអាវុធ ដែលមានសមត្ថភាពប្រឆាំងយន្ដហោះដ្រូន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ធ្លាប់បានអំពាវនាវស្រដៀងគ្នានេះដែរ បន្ទាប់ពីប្រព័ន្ធមីស៊ីល ផាទ្រីយ៉ូត (Patriot) របស់ខ្លួន បរាជ័យក្នុងការការពាររោងចក្រប្រេងចំនួន ០២កន្លែងរបស់អារ៉ាប៊ីសាអូឌីត ពីការវាយប្រហារដោយយន្ដហោះដ្រូន កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមក មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក បានបង្កើនការអភិវឌ្ឍ ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះដ្រូនចំនួន ០៥ ក្នុងឆ្នាំ២០២០នេះ៕


ក្រសួងសុខាភិបាល ស្នើឱ្យឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅរដ្ឋសភាល្ងាចនេះ

ចំនួនអ្នកទស្សនា: Views

 

បើតាម លោកស្រី យក់ សម្បត្តិ, ឥស្សរជន និងមន្រ្តីរដ្ឋសភា ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ មានចំនួនទាំងអស់៣១នាក់។

សូមបញ្ជាក់ថា នៅថ្ងៃនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ បញ្ជីឈ្មោះដែលត្រូវបង្ហាញជូនក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯ មន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា អ្នកដែលមានហានីភ័យមធ្យម មានតែចំនួន ៣១រូបទេ។ ដូច្នេះអ្នកដទៃដែលមានហានីភ័យទាប រដ្ឋសភាសុំការណែនាំ ពីក្រសួងសុខាភិបាល ថាគួរធ្វើយ៉ាងណា។ ជាការឆ្លើយតបលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកដែលមានហានីភ័យទាប សូមតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនអនុញ្ញាតឲ្យមានការចល័តខ្លួនពីកន្លែងមួយទៅកន្លែង ដើម្បីជៀសវាងហានីភ័យ៕