មជ្ឈមណ្ឌល ភាសាខ្មែរឌីជីថល
PorMean Khmer

Breaking ព័ត៌មានថ្មីៗ កំពុងធ្វើបច្ចុប្បន្នភាព...

ក្រសួងវប្បធម៌ ជូនដំណឹងពីការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស



 (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការបិទដំណើរការនេះ ដោយមើលឃើញ ពីផលប៉ះពាល់ នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩ និងចៀសវាង ការឆ្លងរីករាលដាលក្នុងសហគមន៍។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ»

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖