សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


06 November, 2020

ក្រសួងកសិកម្ម ផ្តល់ពូជស្រូវ២៩តោន ដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់៣០០គ្រួសារ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 


(កំពង់ធំ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តំណាងនាំស្រូវពូជផ្ការំដួលចំនួន២៩តោន យកទៅចែកជូនដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ចំនួន៣០០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ពិធីប្រគល់អំណោយជាស្រូវពូជនេះ បានធ្វើឡើងក្រោមវត្តមានលោក ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក សុខ លូ អភិបាលខេត្ត និងមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅឃុំចំនួន៣ ឃុំគឺឈូកខ្សាច់ ឃុំបារាយណ៍ និងឃុំត្នោតជុំស្មើនឹង៣០០គ្រួសារ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា ការខូចខាតរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ មាន២៣២,៥២៩ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់លើស្រូវរដូវវស្សាសរុប ១៨,៨៥០ហិកតា ខូចខាត ១០,៣៣៥ហិកតា ស្មើនឹង១២,០៩៩គ្រួសារ ស្តារបានឡើងវិញចំនួន ៦,៩៧៨ហិកតា ស្មើនឹង៥,៨៧៧គ្រួសារ។

លោក សុខ លូ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្ដែងការព្រួយបារម្ភ និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ហើយសម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឱ្យរួចផុតពីការលំបាកចំណែកទីណា ដែលមានទុក្ខសម្ដេចតេជោ ហ៊ុន សែន ពុំបានទៅផ្ទាល់ក៏បានចាត់តាំងឱ្យក្រុមការងាររបស់សម្ដេចឱ្យចុះទៅជួបប្រជាពរដ្ឋដោយផ្ទាល់ និងឱ្យអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធចូលរួមជួយសង្គ្រោះ និងរំដោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះទឹកជំនន់ថែមទាំងបានផ្ដល់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោក ម៉ាន សុគ្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម ឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។

លោកបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែងបរិយាបន្ននឹងការប្រែប្រួលអាកាសធាតុនិរន្តភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់គ្រងយកចិត្តទុកដាក់អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកម្ពស់សុខភាព ជីវភាពរស់នៅធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ៕